គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើកសិក្ខាសាលាដើម្បីបញ្ជ្រាបសិទ្ធិក្នុងការអប់រំមានលក្ខណៈជាប្រព័ន្ធទាក់ទងទៅនឹងការអប់រំក្នុងអាស៊ាន


(ភ្នំពេញ) ៖ ក្រុមការងារគណកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកផ្នែកសន្តិសុខនយោបាយអាស៊ាន កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានបើកសិក្ខាសាលា នៅសណ្ឋាគារកាំបូឌីយាណារយៈពេល០៣ ក្នុងគោលបំណងបញ្ជ្រៀតសិទ្ធក្នុងការអប់រំដែលមានលក្ខណៈជាប្រពន្ធ័ទាក់ទងទៅនិងការអប់រំក្នុងអាស៊ានទាំងមូល។

សូមជម្រាបផងដែរថាក្នុងនោះកម្ពុជាជាម្ចាស់ផ្ទះកម្មវិធីនេះដោយមានលោក កែវ រ៉េមី ប្រធានគណៈកម្មធិការទទួលបន្ទុកផ្នែកសិទ្ធមនុស្ស និងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ជាអធិបតី និងមានការចូលរួមពីលោកស្រី ហាន ប៉ូលីណែត ប្រធានក្រុមការងាគណកម្មាធិការអន្តររដ្ឋាភិបាល ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

នាឱកាសនោះផងដែរថា លោកស្រី ហាន ប៉ូលីណែត ឱ្យដឹងថា ក្រោយពីកម្ពុជាបានចូលជាសមាជិកក្រុមការងាររបស់គណកម្មាធិការអន្តរដ្ឋាភិបាលសន្តិសុខនយោបាយអាស៊ានរួចមក កម្ពុជាថ្ងៃនេះកំពុងតែមានប្រៀបខ្លាំងនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជ្រៀតលើវិសយ័អបរំជាមួយនិងបណ្តាប្រទេសនានានៅក្នុង អាស៊ាន ទាំងមូល។

លោកស្រី ហាន ប៉ូលីណែត បានបញ្ជាក់បន្ថែមថា គណកម្មាធិការអន្តររដ្ឋាភិបាល មានយុទ្ធសាស្ត្រធំៗចំនួន០៣ ទី-១ សន្តិសុខនយោបាយអាស៊ាន ទី២-សេដ្ឋកិច្ចអាស៊ាន ទី៣-សង្គមវប្បធម៌អាស៊ាន សរុបសេចក្តីមកការបញ្ជ្រៀតការអប់រំនេះមានលក្ខណៈសំខាន់ ពីព្រោះប្រទេសមួយមានការអភិវឌ្ឍន៍វាអាស្រ័យទៅលើការអបរំជាអាទិភាព៕(SN-ជុំសុធន)