យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញផ្តើមប្រមូលកើបដុំថ្ម និងសំអាតទីធ្លា សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៅស្ពានអាកាសស្ទឹងមានជ័យ


នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៧ មន្ទីរសកដរាជធានីភ្នំពេញ បានចាប់ផ្តើមប្រមូលកើបដុំថ្ម និងសំអាតទីធ្លា សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៅស្ពានអាកាសស្ទឹងមានជ័យ ។
គម្រោងសាងសង់ប្រឡាយបេតុងស្ទឹងមានជ័យ ត្រូវបានឯកភាពស្រុះស្រួលគ្នារវាងប្រជាពលរដ្ឋនៅលើប្រឡាយចំនួន ៥៧២គ្រួសារ និងអាជ្ញាធរ ប្រគល់ដីនៅសល់ពីការសាងសង់ប្រឡាយបេតុងនិងផ្លូវជាប់ប្រឡាយ ផ្តល់ជូនប្រជាពលរដ្ឋអភិវឌ្ឍន៍នៅនឹងកន្លែង។