លោកជំទាវ មាន សំអាន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១៣ គ្រួសារ


នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ​ ចំនួន​ ១៣ គ្រួសារ​ ​ដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ នៅភូមិខ្នា ភូមិឈើទាល និងភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដោយក្នុង​មួយគ្រួសារ​ឧបត្ថម្ភជូនរួមមាន : ភួយ ០១ មី​ ១៥កញ្ចប់តូច ត្រីខ​ ០២កំប៉ុង សារុង ០១ ប៊ីចេង ០១កញ្ចប់ ស្ករស ០១កញ្ចប់ សាប៊ូ ០១កញ្ចប់​ ​និងថវិកាចំនួន​ ៤០,០០០៛​ ( សែសិបពាន់រៀល )​ ។