ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ម៉ៅ ធនិន បានចាប់ដៃគ្នា រិះរកដំណោះស្រាយបញ្ចប់ ពាក់ព័ន្ធនឹងបញ្ហាប្រឈមផ្សេងៗគ្នាដែលនៅសេសសល់ លើវិស័យដីធ្លី ជូនប្រជាពលរដ្ឋ


ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ បានចាប់ដៃគ្នា រិះរកដំណោះស្រាយបញ្ចប់ ពាក់ព័ន្ធនឹងបញ្ហាប្រឈមផ្សេងៗគ្នាដែលនៅសេសសល់ លើវិស័យដីធ្លី ជូនប្រជាពលរដ្ឋ លើបណ្តាឃុំមួយចំនួន ក្នុងស្រុកក្រគរ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ចេង ឡៃ អភិបាលរងខេត្តទទួលបន្ទុកជំនាញសុរិយោដី ក្រុមការងារ អាជ្ញាធរស្រុក ឃុំ និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត៕