អាជ្ញាធរជាតិអប្សរា ចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងជួសជុល និងអភិរក្សលានជល់ដំរី


អាជ្ញាធរជាតិអប្សរា នៃប្រទេសកម្ពុជា តំណាងដោយឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា និងស្ថាប័ន CHICO នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោកវេជ្ជបណ្ឌិត CHOI ចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងជួសជុល និងអភិរក្សលានជល់ដំរី ដែលស្ថិតនៅក្នុងបរិវេណនៃប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។