ឯកឧត្តម អ៊ី ឈាន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា គណៈអភិបាលស្រុក បុគ្គលិកមន្ត្រីរាជការ និងមន្ត្រីការិយាល័យជំនាញជុំវិញស្រុក សាលាក្រៅ


ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា គណៈអភិបាលស្រុក បុគ្គលិកមន្ត្រីរាជការ និងមន្ត្រីការិយាល័យជំនាញជុំវិញស្រុក សាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងជម្រុញនិងលើកទឹកចិត្តអោយរដ្ឋបាលថ្នាក់ក្រោមជាតិបំពេញតួនាទីដោយភាពទទួលខុសត្រូវ យកចិត្តទុកដាក់បម្រើសាវាសាធារណៈជូន ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងភាពសាកសិទ្ធ។