ប្រជាពលរដ្ឋបានសាទរ និងសប្បាយរីករាយក្រោយពីទទួលស្លាកលេខថ្មី និងប័ណ្ណសម្គាល់យានយន្ត


នៅព្រឹកថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តល់សេវាចុះបញ្ជីត្រីចក្រយានយន្តផលិតនៅប្រទេសឥណ្ឌាជិត ៣០០គ្រឿង ជូនដល់ប្រជាពលរដ្ឋ ដែលកន្លងមកបានធ្វើចរាចរលើដងផ្លូវដោយគ្មានស្លាកលេខ។
ចាប់ពីពេលនេះតទៅ បងប្អូនបានទទួលភាពស្របច្បាប់ចរាចរផ្លូវគោក។