លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុងនាំយកអំណោយសប្បុរសធម៌ និងថវិកា ចែកជូនដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប


នារសៀលថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ និងថវិកា ចែកជូនដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
មានប្រសាសន៍នោះដែរលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមឲ្យប្អូនៗទាំងបីឆាប់បានជាសះស្បើយ ដើម្បីបានទៅបម្រើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និង ងាយរងគ្រោះ រួមទាំងក្រុមគ្រួសារដែលបានបែកបាក់បាត់ដំណឹងគ្នាជាយូរ ដោយសារសង្គ្រាម ដើមី្បឲ្យបានជួបជុំគ្រួសារ ញាតិមិត្តគាត់វិញផងដែរ។
លោកជំទាវ ក៏បានបន្តថា ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ពីព្រោះថា សុខភាព គឺជាកត្តាដ៏ចំបងសម្រាប់ មនុស្សជាតិយើងគ្រប់រូប នីក្នុងជីវិតប្រចាំថ្ងៃ ។ លោកជំទាវ ក៏បានគូសបញ្ជាក់ថា នៅពេលដែលយើងមានបញ្ហាសុខភាព ក៏ធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និង បាត់បង់នូវពេលវេលាកិច្ចការប្រកបការងារ និង បាត់នូវប្រាក់ចំណូលក្នុងគ្រួសារទៀតផង ។ ដើមី្បរក្សាបាននូវសុខភាពល្អ យើងគ្រប់រូបក៏ត្រូវគោរពឲ្យបាន ក្នុងការថែរក្សា អនាម័យ បរិស្ថាន ការបរិភោគ គឺ ផឹកស្អាត ហូបស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង ។ ដូច្នេះនាបច្ចុប្បន្ននេះ ស្ថិតក្រោមដំបូលសុខាសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវមណ្ឌល សុខភាពនៅតាមមូលដ្ឋាន ឃុំ សង្កាត់ ដើមី្បធ្វើឲ្យសេវាសុខាភិបាលកាន់តែនៅជិតបងប្អូនជានិច្ច ។ លោកជំទាវ ក៏បានសំណូមពរដល់បងប្អូនអ្នកជម្ងឺទាំងអស់ នៅពេលជាផ្សះស្បើយពីជម្ងឺ វិលទៅកាន់លំនៅដ្ឋានវិញ សូមធ្វើការផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន នៅពេលបងប្អូនមានបញ្ហាសុខភាព ត្រូវទៅធ្វើការពិនិត្យ ពិគ្រោះជាមួយគ្រូ ពេទ្យនៅតាមមណ្ឌលសុខភាព កុំទុកបណ្តែតបណ្តោយឲ្យជម្ងឺយាយីលើខ្លួនប្រាណខ្លាំង នាំឲ្យខាតបង់នូវពេលវេលាមកសម្រាកព្យាបាល និង ខាតបង់ថវិកាក្នុងគ្រួសារទៀតផង ។
ក្នុងនោះចំនួនអ្នកជម្ងឺ ចំនួន ៦០នាក់ មា្នក់ៗទទួលបាន ឃីត ១កញ្ចប់ មានមី ១កេស នំ ១ធុង ត្រខ ១យូរ ទឹកគោខាប់ ២កំប៉ុង ថ្នាំដុសធ្មេញ ១ទីប ច្រាស់ដុសធ្មេញ ១ដើម និង ថវិកា ៥ម៉ឺនរៀល ៕