ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា លោកជំទាវ បាន ស្រីមុំ សមាជិកសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចូលរួមជាមួយគណៈកម្មការទី៥ កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឍមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែលដឹកនាំដោយ ឯកឩត្តម បណ្ឋិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈកម្មការជំនាញ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឍមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី
