រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ មានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងបណ្ដាញភាពជាអ្នកដឹកនាំរបស់ស្ត្រីលើវិស័យអប់រំ ក្រោមអធិបតីភាពរបស់លោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាកម្ពុជាដើម្បីស្ត្រី និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈគ្រប់គ្រងវគ្គ ដោយវគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ នេះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
វគ្គបណ្ដុះបណ្ដាលនៅក្នុងពេលនេះ ផ្ដោតទៅលើស្ថានភាពយេនឌ័រក្នុងវិស័យអប់រំ គោលនយោបាយលើកកម្ពស់យេនឌ័រក្នុងវិស័យអប់រំ និងអន្តរាគមន៍ក្នុងការបង្កើនភាពអង់អាចរបស់ស្ដ្រីក្នុងវិស័យអប់រំ។