ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ប្រមូលដុំ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែកសិករ


ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ប្រមូលដុំ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែកសិករនៅក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ទន្ទឹមនឹងការប្រើប្រាស់បម្រើឲ្យការស្រោចស្រព ប្រព័ន្ធនេះ ក៏ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការថែទាំជាប្រចាំផងដែរ ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៧៥០ ហត និងស្រូវប្រាំង ១៣០ ហត ។