តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនមន្រ្តីចូលនិវត្តន៍ដល់លំនៅដ្ឋានក្នុងស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧លោកជំទាវកែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណេីរដោយលោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្តនិងសហការីបានចុះ សួរសុខទុក្ខនិងនាំយកអំណោយជូនអ្នកគ្រូអ៊ុកណាលីមន្រ្តីចូលនិវត្តន៍ដល់លំនៅដ្ឋានភូមិសាលាលេខ៥ឃុំអូរឬស្សីស្រុកំពង់ត្រឡាច។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែច័ន្ទមុនីបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា,សម្តេចសាយឈុំ,សម្តេចស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជាកន្លងមកសម្តេចតែងតែបានគិតគូរពីសុខទុក្ខនិងជួយសំរួលការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជាពិសេសមិនដែលភ្លេចគុណបំណាច់របស់បងប្អូនដែលមានគុណសម្បត្តិចំពោះជាតិដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកជំទាវកែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់អ្នកគ្រូអ៊ុកណាលីអោយខិតខំថែទាំសុខភាពអោយបានល្អដោយរស់នៅស្អាត ហូបស្អាត និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជាអោយឆ្ងាយពីគ្រឿងញៀននិងសូមចូលរួមគោរពចរាចរណ៍ទាំងអសគ្នា។
ក្នុងឱកាសនោះ លោកជំទាវកែ ច័ន្ទមុនីបានឧបត្ថម្ភថវិកា៥៣ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់អ្នកគ្រូអ៊ុកណាលីផងដែរ៕