លោក ហ៊ុន ម៉ាណែត៖ ទីបំផុត ស្មារតីសាមគ្គី និងរួបរួមគ្នា បានទទួលជោគជ័យ


ភ្នំពេញ៖ បើទោះបីជាពលរដ្ឋ មួយក្រុមតូច បានព្យាយាម គ្រប់រូបភាព ក្នុងការរារាំង និងប្រើរូបភាពរំខាន ផ្សេងៗក៏ដោយ ប៉ុន្តែស្មារតីសាមគ្គីភាព និងរួបរួមគ្នា រវាងពលរដ្ឋខ្មែរនៅអាម៉េរិក និងប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក បានធ្វើឲ្យផែនការរបស់ជនមួយក្រុមតូចទទួលបរាជ័យ ហើយអ្វីដែលលោក ហ៊ុន ម៉ាណែត និងក្រុមការងារទទួលបាននោះ គឺការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅ របស់ពលរដ្ឋនៅឡុងប៊ិច ដ៏ច្រើនកុះករ។
ក្នុងពិធីជួបជុំពលរដ្ឋអាម៉េរិក នៅក្នុងក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ទីបំផុត ស្មារតីសាមគ្គី និងរូបរួមគ្នាបានទទួលជោគជ័យ smile emoticon ទោះបីជាមានការ គម្រាមកំហែង ពីបងប្អូនបាតុករជាង១០០នាក់ ដែលប្រឆាំងការជួបជុំគ្នា អបអរសាទរឆ្នាំថ្មីក៏ដោយ ក៏មិនអាចហាមឃាត់នូវឆន្ទៈ និងស្មារតីរួបរួមគ្នា របស់បងប្អូនខ្មែរជាង៤០០នាក់ នៅទីក្រុងឡុងបិច ដែលបានចូលរួមក្នុងពីធីនេះក្នុងនាមជាខ្មែរតែមួយ”។
ជាមួយគ្នានោះ ក្នុងនាមជនរួមជាតិ ដែលមានឈាមជ័រជាខ្មែរតែមួយ លោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះពលរដ្ឋខ្មែរអាម៉េរិកថា ” ខ្មុំសូមអរគុណ ចំពោះឆន្ទៈនិងស្មារតីរួបរួមគ្នារបស់ លោកអ៊ុ ពូមីង បងប្អូនទាំងអស់ដែលបានចូលរួមជាមួយគ្នា ហើយក៏សូមអរគុណ និងអភ័យទោស ចំពោះបងប្អូនជាច្រើនដែលបានមកចូលរួម ប៉ុន្តែពុំបានចូល ដោយសារកន្លែងពេញមិនអាចទទួលបន្ថែមបាន”៕