លោកជំទាវឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរបវរកញ្ញាពិភពលោក (Miss Global Pageant) ឆ្នាំ២០១៧


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីសមោសរបវរកញ្ញាពិភពលោក (Miss Global Pageant) ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះលោកជំទាវបានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ឌីណេតវើកវើលវាយ (D Network Worldwide) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីស្ថាប័នរដ្ឋមួយចំនួនដែលពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនដែលជាអ្នកឧបត្ថម្ភដល់កម្មវិធីបវកញ្ញាពិភពលោកនាពេលនេះ។ ប្រការដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះបាន គ៏ព្រោះតែមានការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ និងសិល្បៈក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ មិនដូចអ្វីដែលគណបក្សប្រឆាំង ដែលតែងតែញ៉ោះញ៉ុង និងលាបព៌ណគ្រប់រូបភាព ហើយជានិច្ចកាលតែងរារាំងដល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង។ ជាក់ស្តែងនៅរាត្រីនេះជាលើទី១ ហើយក៏ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះក្នុងការទទួលព្រឹត្តិការណ៍ Miss Global 2017 នាពេលនេះ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងបង្ហាញសម្រាស់ និងសម្ថភាពរបស់បេក្ខនារីមកពីប្រទេសផ្សេងៗ តាមរយៈ ការបង្ហាញរាងកាយ ស្នាមញញឹមដ៏ស្រស់ស្អាតក្នុងសម្លៀកបំពាក់ប្រពៃណី និងសម័យ និងការបញ្ចេញសម្ថភាពជំនាញផ្សេងៗប៉ុណ្ណោះទេ តែថែមទាំងជាការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងបង្កើនស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមបេក្ខនារី នៃបណ្តាប្រទេសដែលចូលរួម៕
បេក្ខនារី Miss Global ទាំងអស់ក៏បានទស្សនារម្មណីយដ្ឋាននានា ទស្សនាបណ្តាខេត្តមួយចំនួននៅកម្ពុជា ចូលរួមបុណ្យអុំទូកប្រពៃណីជាតិខ្មែរ ធ្វើការងារមនុស្សធម៌ ការងារអប់រំ និងការងារបរិស្ថាន ។ល។ ហើយក៏បានធ្វើការផ្លាស់ប្តូរនូវវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់នៃបណ្តាប្រទេសដែលបានចូលរួមដោយបានបង្ហាញនូវភាពសប្បាយរីករាយ និងស្និទ្ធិសាលក្រៃលែង ។ កម្មវិធីនេះគឺបានបង្ហាញយ៉ាងច្បាស់សុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ជាផ្នែកមួយដែលបានជួយផ្សព្វផ្សាយព័ត៌មានពីសភាពការណ៍ពិតនៅកម្ពុជាទៅពិភពលោក ជាពិសេស ការអភិវឌ្ឍន៍ សម្រស់ធម្មជាតិរបស់ប្រទេសយើង ស្នាមញញឹម និងកាយវិការរាក់ទាក់ដ៏ស្មោះស្ម័គ្ររបស់ ប្រជាជនកម្ពុជាយើងទៅកាន់ពភិពលោកផងដែរ៕