សកម្មភាពការងារថែទាំប្រចាំ និងជួសជុល ប្រចាំថ្ងៃ


សកម្មភាពការងារថែទាំប្រចាំ និងជួសជុល ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧
– ការងារគូសគំនូសសញ្ញាចរាចរណ៍ និងបិតចំណាំងផ្លាតបង្គោលចែកទ្រូងផ្លូវលើស្ពានត្សឹបាសា(ស្ពានអ្នកលឿង)ត្រើយខាងកើត អនុវត្តដោយនាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងវិនិយោគ ។
– ការងារថែទាំផ្លូវក្រាលក្រួសក្រហម ក្រាលផ្លូវកៅស៊ូ ដោយកៀរកិនបង្ហាប់,ជួសជុលស្រោចកៅស៊ូស្នាមប្រេះស្រុត,ភ្ជួរច្រួយ យកដីប្រេះស្រុត ស្អុយចេញ,ជីកប្រឡាយរំដោះទឹកភ្លៀង,កាត់ស្មៅ និងសម្អាតព្រៃ លើផ្លូវជាតិលេខ៥,១៥៧០,៥៧ និងផ្លូវខេត្តលេខ១៥៦,១៥៧០ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
– ការងារកៀរសម្រួលថែទាំ,ជួសជុលដោយកិនថ្មម៉ិច,ស្រោចកៅស៊ូ,លុបសំបុកមាន់ លើផ្លូវជាតិលេខ៣១អា,៣,៤១,៣៣,៤៣ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត
-ការងារថែទាំដាក់លូ,ដាក់រ៉ឺហ្កា,សំអាតតួផ្លូវ,ចាក់កិនកៀរបង្ហាប់ដីស,លើកកំពស់តួផ្លូវ,បង្ហាប់គ្រិះM30,តេស្តកម្រាស់M30 លើផ្លូវជាតិលេខ ៨ និងផ្លូវខេត្តលេខ២០១,២១១, ២១៣, ២១៥, ១១៥M,១៥១A និង១១៥K អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ។