ឯកឧត្ដម លូ គឹមឈន់ អនុញ្ញាតអោយគណៈប្រតិភូ ប្រទេសវៀតណាម ចូលជួបពិភាក្សាការងារ


ព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានអនុញ្ញាតអោយគណៈប្រតិភូ Saigon Newport Corporation (SNP) ប្រទេសវៀតណាម ដឹកនាំដោយឯកឧត្ដម ង្វៀន រថភឿង អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបពិភាក្សាការងារដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងឱកាសសហប្រតិបត្តិការនាពេលអនាគត ។