ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ ប្រព័ន្ធធារាសាស្ត្រ ល្បាំងពីរ


សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ល្បាំងពីរ ស្ថិតក្នុងឃុំល្បាំងពីរ ស្រុកលំផាត់ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ២៣០ ហត និងស្រូវប្រាំង ៤០-៥០ ហត ។