កីឡាការិនី ស៊ន សៀវម៉ី ទទួលបានមេដាយមាសគីឡូ៦៧ និងមេដាយប្រាក់គីឡូ៧៣


Seav Mey 20 04 16 2 copy

​​     កីឡា​កា​រិនី​ ស៊ន សៀវ​ម៉ី បាន​ឈ្នះ​មេ​ដាយ​ប្រាក់​មួយ​គ្រឿង​ទៀត ក្នុង​ព្រឹត្តិ​ការ​ប្រ​កួត​កី​ឡា​តេ​ក្វាន់​ដូ​អាស៊ី បន្ទាប់​ពី​ការ​ឈ្នះ​មេ​ដាយ​មាស​ ១​គ្រឿង​ថ្មី​ៗ​នោះ​មក​ ។

     គួរ​រំលឹក​ថា កី​ឡា​កា​រិនី​ ស៊ន សៀវ​ម៉ី បាន​ឈ្នះ​មេ​ដាយ​មាស​ក្នុង​ការ​ប្រ​កួត​ជម្រុះ​កី​ឡា​តេ​ក្វាន់​ដូ​ទម្ងន់​ ៦៧​គីឡូ​ក្រាម​ កាល​ពី​ថ្ងៃ​១៦​ ខែ​មេសា នៅ​ប្រ​ទេស​ហ្វី​លី​ពីន ដែល​នាំ​ឲ្យ​នាង​ក្លាយ​ជា​កី​ឡា​កា​រិនី​ដំបូង​គេ​របស់​កម្ពុជា ដែល​ឈាន​បន្ត​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​អូ​ឡាំ​ពិក​កំរិត​ពិភព​លោក​ ។ នៅ​យប់​ថ្ងៃ​១៨​ ខែ​មេសា កី​ឡា​កា​រិនី ស៊ន សៀវ​ម៉ី បាន​ឈ្នះ​មេ​ដាយ​ប្រាក់​ ១​គ្រឿង​ទៀត បន្ទាប់​ពី​ប្រ​កួត​ចាញ់​កី​ឡា​កា​រិនី​តេ​ក្វាន់​ដូ​មក​ពី​កូរ៉េ​ខាង​ត្បូង Lee Da Bin ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្រ​នៃ​ការ​ប្រ​កួត​កី​ឡា​តេ​ក្វាន់​ដូ​ជើង​ឯក​ទ្វីប​អាស៊ី ( ASIAN TAEKWONDO CHAMPIONSHIPS 2016 កាល​ពី​យប់​មិញ​នៅ​ប្រ​ទេស​ហ្វី​លី​ពីន​ ។​

     មេ​ដាយ​ប្រាក់​ដែល​នាង​ទទួល​បាន​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​ គឺ​ប្រ​ភេទ​ទម្ងន់​ ៧៣​គីឡូ​ក្រាម​ ។ គ្រូ​បង្ហាត់ កី​ឡា​តេ​ក្វាន់​ដូ​ជម្រើស​ជាតិ​កម្ពុជា​ លោក Choi Yong Sok ​បាន​និយាយ​ថា បច្ចុ​ប្បន្ន​នេះ ស៊ន សៀវ​ម៉ី គឺ​ស្ថិត​ក្នុង​លំដាប់​លេខ​២ នៅ​តំបន់​អាស៊ី​លើ​ប្រ​ភេទ​ទម្ងន់​ ៧៣​គីឡូ​ក្រាម ហើយ​នឹង​បាន​បង្កើន​កំរិត​មួយ​ទៀត ក្នុង​កំរិត​ពិភព​លោក​គឺ​ប្រ​ភេទ ​៦៧​គីឡូ​ក្រាម ដែល​នាង​នឹង​ត្រូវ​ប្រ​កួត​ដណ្ដើម​ជើង​ឯក​អូ​ឡាំ​ពិក រដូវ​ក្ដៅ​នៅ​ទី​ក្រុង​រីយ៉ួ ប្រ​ទេស​ប្រេ​ស៊ីល នា​អំឡុង​ខែ​សីហា​ ខាង​មុខ​នេះ​ ។