សកម្មភាពការងារថែទាំប្រចាំ ជួសជុល ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧


-សកម្មភាពការងារស្ថាបនាកំណាត់ផ្លូវជាតិលេខ៧០B (៣៨០ចាស់) លើការងារកៀរកិនបង្ហាប់ដីក្រួសក្រហម នៅចន្លោះគ.ម ៣៦+៦០០ ដល់ គ.ម ៤០+៦២៥ ស្ថិតក្នុងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលអនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់។
-ការងារកៀរសម្រួលគ្រួសក្រហម,ស្រោចកៅស៊ូ,ជួសជុលផ្ទៃកៅស៊ូ,បាចថ្ម និងកិនថ្មម៉ិច លើផ្លូវជាតិលេខ៣១អា,៣៣,៤១,៣ និងផ្លូវខេត្តលេខ១៣១១ អនុវត្តន៍ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត
-ការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូ និងក្រាលក្រួសក្រហម លើផ្លូវជាតិលេខ៥៧,៥៧បេ និងផ្លូវខេត្តលេខ១៥៧០ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
-ការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូ,ជួសជុលស្នាមប្រេះស្រុត,បិទសំបុកមាន់,ធ្វើផ្ទៃអោយរាបស្មើ,កាត់សម្អាតស្មៅសង្ខាងផ្លូវ,ដាំបង្គោលសុវត្ថិភាពចរាចរណ៍,លាបថ្នាំបង្គោលសុវត្ថិភាព និងសម្អាតតាមមាត់លូកាត់ទទឹងផ្លូវ លើផ្លូវជាតិលេខ៥៧ ផ្លូវខេត្តលេខ១៥៧៦បេ និងផ្លូវក្នុងក្រុង១០៨ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន
-ការងារថែទាំផ្លូវលេខ១៥៣A អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។