ឯកឧត្តម ទេព ងន ដឹកនាំគណៈប្រតិភូ អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា


នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមមិត្តភាពទ្វេភាគីកម្ពុជា~ឡាវ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា មកធ្វើទស្សនកិច្ចមិត្តភាព និងរៀបចំសម្តែងសិល្បៈចម្រុះឡាវ~កម្ពុជា នៅខេត្តស្ទឹងត្រែង
ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងជាច្រើនរូប។