គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ ធ្វើទស្សនកិច្ចនៅទំនប់វារីអគ្គិសនីសេសានក្រោម២


នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា~ឡាវ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ស៉ើយ កែវ អនុប្រធានក្រុម និងអាជ្ញាធរខេត្តស្ទឹងត្រែង បានអញ្ជើញអមដំណើរគណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជា ធ្វើទស្សនកិច្ចនៅទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភូមិថ្មី ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។