រដ្ឋាភិបាល រៀបចំ​គោលការណ៍​សោធន​និវត្ត​សម្រាប់​ពលករ​ចំណាកស្រុក​


ភ្នំពេញ​៖ រដ្ឋាភិបាល កំពុង​រៀបចំ​គោលការណ៍​ប្រាក់​សោធន​និវត្ត សម្រាប់​ពលករ​ដែល​កំ​ពុង​ធ្វើការ​នៅក្រៅ​ប្រទេស ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍ ក្រោយពី​អស់​លទ្ធភាព​បំពេញការងារ នាពេល​អនាគត​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា គោលការណ៍​សោធ​និវត្ត ត្រូវបាន​រដ្ឋាភិបាល កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​រៀបចំ​លើ​គោលការណ៍​រួម​នេះ​។​

សម្ដេច ហ៊ុន សែន ក្រៅពី​គោលការណ៍​ប្រាក់​សោធន​និវត្ត​នេះ រដ្ឋាភិបាល ក៏​កំពុង​សហការ​រៀបចំ​ដោះស្រាយ​បញ្ហា​សម្រាប់​ពលករ​ចំណាកស្រុក ចំនួន​៤​ចំណុច​ទៀតផង​ដែរ​។