សម្តេចតេជោសែន ផ្ញើសាររំលែកទុក្ខអេក្វាឌ័រ ដោយគ្រោះរញ្ជួយដី


Equader Earthquak 21 04 16 2 copy

     សម្តេច​តេ​ជោ​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ប្រ​ធានា​ធិបតី​អេ​ក្វា​ឌ័រ​ ដែល​កំពុង​រង​គ្រោះ​រញ្ជួយ​ផែន​ដី​ ។

     សូម​ជំរាប​ថា ​គ្រោះ​រញ្ជួយ​ផែន​ដី​កម្រិត​ ៧​.​៨​លើ​ជញ្ជីង​រីច្ឆទ័រ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មេ​សា​ ​បណ្តាល​ឱ្យ​ប្រ​ទេស​អេ​ក្វា​ឌ័រ​ ​ស្ថិត​ក្នុង​តំបន់​អា​មេ​រិក​ខាង​ត្បូង បាន​ស្លាប់​និង​រង​របួស​មនុស្ស​ច្រើន​ពាន់​នាក់​ ។ សេចក្តី​រាយ​ការណ៍​ បាន​ឱ្យ​ដឹង​ថា ​មនុស្ស​ដែល​បាន​បាត់​បង់​ជីវិត​មាន​ចំនួន​ ៥០៧​នាក់​… អ្នក​រង​របួស​ ៤​ពាន់ ​២៧​នាក់ គ្រា​ដែល​មនុស្ស​បាត់​ខ្លួន​មាន​ចំនួន​ជិត​ ២​ពាន់​នាក់​

     សម្តេច​តេ​ជោ​សែន ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែ​​មេ​សា ​ឆ្នាំ​ ២០១៦ ជូន​ប្រ​ធានា​ធិបតី​អេ​ក្វា​ឌ័រ ឯក​ឧត្តម រ៉ាហ្វា​អែល កូរ៉េ​អា​ដែល​កា​ដូ បាន​ថ្លែង​ថា ​ក្នុង​នាម​រាជ​រដ្ឋា​ភិ​បាល និង​ប្រ​ជា​ជន​កម្ពុជា ​និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សូម​សម្តែង​នូវ​សមាន​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ និង​សូម​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ ជូន​ចំពោះ​ឯក​ឧត្តម​ប្រ​ធានា​ធិបតី និង​ប្រ​ជា​ជន​អេ​ក្វា​ឌ័រ ជា​ពិសេស​ជន​រង​គ្រោះ និង​សមា​ជិក​គ្រួសារ​អ្នក​ស្លាប់ ចំពោះ​ការ​បាត់​បង់​ដ៏​សោក​សង្រេង​និង​សេចក្តី​ឈឺ​ចាប់​ដ៏​ធំ​ធេង​ ដែល​បង្ក​ឡើង​ដោយ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​នេះ ​។

     អេ​ក្វា​ឌ័រ​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ ២៧៦​ពាន់​ ៨៤១​គីឡូ​ម៉ែត្រ​ក្រ​ឡា គឺ​ជា​ប្រ​ទេស​មួយ​ដែល​មាន​ប្រ​ជា​ជន​រស់​នៅ​សរុប​ជាង​ ១៥​លាន​នាក់​ ក្នុង​តំបន់​អា​មេ​រិក​ខាង​ត្បូង​ ។