ឯកឧត្តម ម៉ៅ ធនិន ៖ បានលើកឡើងថា អ្វីៗដែលរាជរដ្ឋាភិបាលខំប្រឹងប្រែងសព្វថ្ងៃនេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា អ្វីៗដែលរាជរដ្ឋាភិបាលខំប្រឹងប្រែងសព្វថ្ងៃនេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ ដូច្នេះបងប្អូននៅក្នុងមូលដ្ឋានត្រូវថែទាំសុខភាព ដើម្បីបន្តនាំគ្នាមើលការរីកចម្រើន និងការអភិវឌ្ឍប្រទេសទៅថ្ងៃខាងមុខ។ ជាមួយគ្នានោះបងប្អូនជាអាណាព្យាបាល ត្រូវចូលរួមជាមួយសង្គម ធ្វើយ៉ាងណាអប់រំកូនចៅជៀសឲ្យផុតពីគ្រឿងញៀន និងអំពើខុសច្បាប់ ជាពិសេសកុំឲ្យស្តាប់នូវការញ៉ស់ញ៉ង់របស់ជនអគតិមួយចំនួនតូច ដែលធ្វើបាត់បង់កិត្តិយសជាប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ម្នាក់។

ឯកឧត្តម បានលើកឡើងបែបនេះ នៅសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសចែកអង្ករដោយផ្ទាល់ ជូនដល់លោកយាយ លោកតា ពុកម៉ែ បងប្អូន ដែលមានជីវភាពខ្វះខាត ខកខានរកទទួលទាន ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នា ជាង៤០០គ្រួសារ។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលដោះស្រាយមិនចេញ ហើយរត់មកពឹងពាក់ឯកឧត្តម នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕

ខាងក្រោមនេះ គឺជាការលើកឡើងរបស់ក្រុមគ្រួសារម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយពីឯកឧត្តមអភិបាលខេត្ត