ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី១១នៃរដ្ឋភាគីអនុសញ្ញាវីយែន និងកិច្ចប្រជុំលើកទី២៩នៃរដ្ឋភាគីពិធីសារម៉ុងរ៉េអាល់ ដែលកំពុងដំណើរការនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ឯកឧត្តម អ៊ាង សុផល្លែត បានឆ្លៀតពេលទៅរដ្ឋធានីអូតាវ៉ា ជួបជាមួយឯកឧត្តម Ian Burchett អគ្គនាយកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងអភិវឌ្ឍន៍ប្រចាំអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសកាណាដា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបរិស្ថាន។កិច្ចពិភាក្សាបានផ្តោតជាចម្បងលើបច្ចេកវិទ្យាត្រួតពិនិត្យគុណភាពទឹក និងកម្មវិធីបណ្តុះបណ្តាលជំនាញគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។