ឯកឧត្តម ថោ ជេដ្ឋា និងឯកអគ្គរដ្ឋទូតស្តីទីអូស្ត្រាលីប្រចាំកម្ពុជា ធ្វើដំណើរចុះពិនិត្យមើលរបៀបធ្វើស្រែដោយប្រើប្រាស់ម៉ាស៊ីនដាំ នៅប្រព័ន្ធធារាសាស្ត្រអន្លុងរាជ


ព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម លោកស្រី Ruth Stewart ឯកអគ្គរដ្ឋទូតស្តីទីអូស្ត្រាលីប្រចាំកម្ពុជា បុគ្គលិក CAVAC មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើដំណើរចុះពិនិត្យមើលរបៀបធ្វើស្រែដោយប្រើប្រាស់ម៉ាស៊ីនដាំ នៅប្រព័ន្ធធារាសាស្ត្រអន្លុងរាជ ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រវែង ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹក នៅទីនោះផងដែរ ។