លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំរៀបចំពិធីបួងសួង នៅខាងមុខប្រាសាទអង្គរវត្ត នាថ្ងៃទី០២-០៣ ខែធ្នូ


នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការគណ:រដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាគណ:អធិបតី ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក្នុងកិច្ចប្រជុំដើម្បីអនុវត្តសេចក្តីសម្រេចលេខរបស់រាជរដ្ឋាភិបាលលេខ ១០២ សសរ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខ៕