នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០១ គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០១ គ្រឿងដែលមានឈ្មោះ INS Kadmatt បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី ២៤-២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្នុងគោលបំណងទស្សនៈកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ ។