លោកជំទាវ បាន ស្រីមុំ ចាត់តាំងក្រុមការងារកាកបាទក្រហម ខេត្តប៉ៃលិន នាំអំណោយសួរសុខទុក្ខយុវជនដែលរងគ្រោះថ្នាក់ចរាចរបាក់ភ្លៅខាងឆ្វេង


ព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៦ លោកជំទាវ ពៅ សុខ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងអ្នកស្ម័គ្រចិត្តកាក បាទក្រហមប្រចាំភូមិនាំយកអំណោយមនុស្សធ៌មសាខាកាកបាទក្រហម ខេត្តចុះ សួរសុខទុក្ខនិងផ្តល់ជូនប្អូនប្រុស សឿន ម៉ាញ អាយុ២២ឆ្នាំ រងគ្រោះថ្នាក់ចរាចរបាក់ភ្លៅខាងឆ្វេង និងពិការកាត់ម្រាមជើង ជាកូនកំព្រារស់នៅជាមួយជីដូនចាស់ជរាឈ្មោះ វ៉ាន ភ្លោះ អាយុ៧៨ឆ្នាំ រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយដែលបានផ្តល់ជូនមាន៖ អង្ករ៥០kg ទឹកត្រី១យួ ទឹកស៊ីអីុវ១យួ ត្រីខ១ឡូ ប្រេងឆា១ដប មី១កេះ ឃីត១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកា១០០០០០រៀល ។
Ban sreymom 22-4-2016 (2)                                     Ban sreymom 22-4-2016 (3)
Ban sreymom 22-4-2016 (4)                                    Ban sreymom 22-4-2016 (5)
Ban sreymom 22-4-2016 (6)                                   Ban sreymom 22-4-2016 (7)
Ban sreymom 22-4-2016 (8)                                  Ban sreymom 22-4-2016 (9)