សិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨”


ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់លើកទី៥ស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨” នៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរាជធានី-ខេត្តចំនួន ៥ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន ប្រធាន ក្រុមប្រឹក្សា អភិបាល អភិបាលរង រាជធានីខេត្ត អភិបាល អភិបាលរងក្រុងស្រុក និងមន្ទីរជំនាញជុំវិញខេត្តទាំង៥ សរុបសមាសភាពចំនួនប្រមាណ ២០០នាក់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ។ សិក្ខាសាលានេះ រៀបចំទ្បើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈធៀបទៅនឹងសូចនាករគោលនៃសមិទ្ធកម្មទាំង៩ ដែលបានកំណត់នៅក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណ និងទន្ទឹមនឹងនេះ ក៏មានការពិភាក្សា និងលើកទ្បើងបញ្ហាប្រឈម ដំណោះស្រាយ និងវិធានការអនុវត្តបន្ត។