ឯកឧត្តម សួស គង់ ចុះត្រួតពិនិត្យការថែទាំផ្លូវក្រាលក្រួសក្រហម និងល្បាយថ្មភ្នំ ក្នុងខេត្តកំពង់ស្ពឺ


ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការថែទាំ និងស្ថាបនា ផ្លូវចំនួនន ១៣ខ្សែ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។