ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សាធារណជន អោយមានការចូលរួមអោយបានផុសផុលធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលគ្មានសំរាមពាសវាលពាសកាល


«ស្អាត» គឺជាដំណោះស្រាយ ហើយយុទ្ធនាការស្អាត នឹងជះឥទ្ធិពលជាវិជ្ជមានមួយ ប្រកបដោយនិរន្តរភាពយូរអង្វែង ដើម្បីបង្កើតភាពជាគំរូ ទៅដល់យុវជនជំនាន់ក្រោយ ព្រមទាំងជំរុញការគិតវិជ្ជមាន ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ដែលសង្គមជាតិទាំងមូលកំពុងជួបប្រទះ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សាធារណជនជាពិសេសយុវជនអោយមានការចូលរួមអោយបានផុសផុល ដោយជឿជាក់ថាទាំងអស់គ្នា អាចធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលគ្មានសំរាមពាសវាលពាសកាល។ ប្រសិនបើ យុវជនសុឆន្ទៈស្អាតអាចធ្វើបាន អ្នកក៏អាចធ្វើបាន យើងក៏អាចធ្វើបាន ហើយយើងជឿជាក់ថាខ្មែរទាំងមូល ក៏នឹងអាចធ្វើបាន។