សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យជំងឺឥតគិតថ្លៃជូន កម្មករកម្មការនីរោងចក្រ និងប្រជាពលរដ្ឋក្រីក្រ


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យជំងឺឥតគិតថ្លៃជូន កម្មករកម្មការនីរោងចក្រ និងប្រជាពលរដ្ឋក្រីក្រជាង១ពាន់នាក់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថៃ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយធ្វើការបែងចែកជាពីរក្រុម មួយក្រុមពិនិត្យព្យាបាលកម្មករកម្មការនី និងប្រជាពលរដ្ឋនៅនឹងកន្លែង និងមួយក្រុមទៀតចុះអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្ទប់ជួល និងព្យាបាលជំងឺសរុបចំនួន ១,១២១នាក់ និង ចុះអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្ទប់ជួលចំនួន៥០៧គ្រួសារ។
សូមអរគុណ ក្រុមគ្រូពេទ្យជំនាញមកពីតាមបណ្តាមន្ទីពេទ្យរដ្ឋ និងឯកជននានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សហភាពសហព័ន្ធយុវជនកម្ពុជា( សសយក) ដែលបានជួយសហការគាំទ្រ ដើម្បីអោយបេសកកម្មមនុស្សធម៌នេះទទួលបានជោគជ័យ។