ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសហការី អញ្ជើញសួរសុខទុក្ខ និងជូនថវិកាដល់ឯកឧត្តម សោម សារុន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានជំងឺដុះសាច់ថ្លើម (ក្រិនថ្លើម) កម្រិតធ្ងន់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។