ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមជាអធិបតីក្នុងទិវាស្រែកសិករ


ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាស្រែកសិករស្តីពីការផលិតពូជស្រូវផ្ការំដួល ដែលរៀបចំដោយអង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (PIO-BTB) គាំទ្រដោយ Rice-SDP(ADB) នៅភូមិទូលគរគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត តំណាងគណៈប្រតិភូធនាគារអភិវឌ្ឍអាស៊ី(ADB) ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា លោកអភិបាលស្រុក មន្ទីរកសិកម្មខេត្ត ព្រមទាំងសហគមន៍កសិករសរុបជាង១០០នាក់ ។