សិក្ខាសាលាដាក់ព្រៃចំនួន៥ ជាតំបន់ការពារធ្វើសប្តាហ៍ក្រោយ


     ក្រ​សួង​បរិ​ស្ថាន​បាន​អោយ​ដឹង​ថា តំបន់​ព្រៃ​ធំ​ៗ​ចំនួន​៥ ​ដែល​មាន​ទំហំ​ជាង​ ៩៥​ម៉ឺន​ហិកតា នឹង​ត្រៀម​ដាក់​បញ្ចូល​ជា​តំបន់​ការ​ពារ​ធម្ម​ជាតិ​នា​ពេល ខាង​មុខ​នេះ​បន្ទាប់​ពី​សិក្ខា​សាលា​ពិគ្រោះ​យោបល់​មួយ​ ដែល​នឹង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​ ។ ព្រៃ​ធំ​ៗ​ទាំង​៥ ​ដែល​គ្រោង​នឹង​ដាក់​ចូល​ជា​តំបន់​ការ​ពារ​ធម្ម​ជាតិ​រួម​មានៈ ​ព្រៃ​ឡង់​… ព្រៃ​ក្រវ៉ាញ​ខាង​ត្បូង​…​ ព្រៃ​ព្រះ​រកា​… ព្រៃ​សៀម​ប៉ាង​ខាង​លិច និង​ព្រៃ​វ៉ឺន​សៃ​ ។​

     សិក្ខា​សាលា​ដើម្បី​ដាក់​តំបន់​ព្រៃ​ធំ​ៗ​ទាំង​៥​ ជា​តំបន់​រក្សា​ការ​ពារ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេ​សា​ ខាង​មុខ​នេះ ​តាម​រយៈ​ការ​រៀប​ចំ​រួម​គ្នា​ដោយ​ក្រ​សួង​បរិ​ស្ថាន ​និង​ក្រ​សួង​កសិ​កម្ម ​។ ការ​សម្រេច​ដាក់​តំបន់​ព្រៃ​ទាំង​៥​ នេះ​ ជា​កន្លែង​អភិ​រក្ស ដោយ​សារ​តែ​ក្រ​សួង សម្លឹង​ឃើញ​សក្តា​នុ​ពល និង​គុណ​តម្លៃ​នៃ​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី ដែល​អាច​ផ្តល់​អំណោយ​ផល​ល្អ​សម្រាប់​វិស័យ​សេដ្ឋ​កិច្ច សង្គម​ វប្ប​ធម៌ និង​បរិ​ស្ថាន ​។ សហ​រដ្ឋ​អាមេរិក​ត្រូវ​គេ​ឃើញ បាន​ប្រ​កាស​ជំហរ​គាំទ្រ​ការ​ដាក់​តំបន់​ព្រៃ​កម្ពុជា​ ជា​តំបន់​អភិ​រក្ស​ការ​ពារ​ផង​ដែរ ​។

     កាល​ពី​សប្តាហ៍​មុន​រដ្ឋ​មន្ត្រី​ក្រ​សួង​បរិ​ស្ថាន​ ឯក​ឧត្តម ​សាយ​ សំអាល់ និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក ​លោក ​វី​លៀម ហេត​ថ៍ បាន​ជិះ​ឧទ្ធម្ភា​ចក្រ​រួម​គ្នា​ ពិនិត្យ​ស្ថាន​ភាព​ព្រៃ​ដែល​បំរុង​ដាក់​ជា​ព្រៃ​រក្សា​ការ​ពារ ​ជា​ពិសេស​ព្រៃ​ឡង់​ដែល​មាន​ទំហំ​ជាង​ ៣០​ម៉ឹន​ហិកតា​