ឯកឧត្តម អ៊ុន ចាន់ដា ទទួលស្វាគមន៍ឯកឧត្តម ផាក ស៊ឹងហ្គូ អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប


ខេត្តព្រះវិហារ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ទទួលស្វាគមន៍ឯកឧត្តម ផាក ស៊ឹងហ្គូ (park seung gyoo) អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួប សំណេះសំណាល នៅសាលា ខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍លើកឡើងពីការងារ អភិវឌ្ឍន៍មានការរីក ចម្រើនបានឆាប់ រហ័សលើគ្រប់វិស័យ តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល គឺអនុវត្តន៍ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម ក៏បានស្នើសុំឱ្យឯកឧត្តមអគ្គកុងស៊ុលជួយផ្សព្វផ្សាយ និងជំរុញឱ្យភ្ញៀវទេសចរកូរ៉េ មកទស្សនា ក្បូរក្បាច់រចនាដ៏អស្ចារ្យ ដែលបានបន្សល់ទុករបស់បុព្វ បុរសខ្មែរសម័យដើមនៅលើប្រាង្គប្រាសាទនានា ជាច្រើនក្នុងខេត្ត ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ព្រមទាំងមានតំបន់រមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តព្រះវិហារ ជាច្រើនបន្ថែមទៀត នឹងក៏បានសំណូម ពរឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង តាមរយៈអគ្គកុងស៊ុល ជួយគាំទ្រដល់ពលករកម្ពុជា ដែលទៅបម្រើការងារនៅសាធារដ្ឋកូរ៉េផងដែរ ។

ឯកឧត្តម ផាក ស៊ឹងហ្គូ (park seung gyoo) មានប្រសាសន៍ថា ខ្ញុំសប្បាយរីករាយណាស់ ដែលបាន​មកស្គាល់ខេត្តព្រះវិហារ មានអភិវឌ្ឍន៍មានការរីកចម្រើនច្រើន ហើយខ្ញុំនឹងទទួលយក សំណើររបស់ ឯកឧត្តម និងសហការជាមួយខេត្តព្រះវិហារ ព្រមទាំងពាំនាំសំណូមពរឯកឧត្តម ឱ្យរដ្ឋាភិបាលបាន​ដឹងអំពីរឿងទាំអអស់ នេះនឹងជួយផ្សព្វផ្សាយហើយនាំភ្ញៀវជនជាតិកូរ៉េមក​ឱ្យបានកាន់តែ​ច្រើនថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ៕

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យរដ្ឋាភិបាលសាធារណរដ្ឋ​កូរ៉េខាងត្បូង តាមរយៈអគ្គកុងស៊ុល ជួយគាំទ្រដល់ពលករកម្ពុជា ដែលទៅបម្រើការងារនៅ​សាធារដ្ឋកូរ៉េផងដែរ៕