កិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត


ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងជាប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ឯកឧត្តម ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យ ឯកឧត្តមយឹម ធិន ប្រធានក្រុមប្រឹក្សា ខេត្ត ឧត្តរមានជ័យ ឯកឧត្តម យុង ហួត អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អញ្ចើញជាអធិបតី បើកកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។