កំពង់ឆ្នាំង៖ ឯកឧត្តមមុំ ប៊ុនថនអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់បានថ្លែងបើកអង្គសិកា្ខសាលាថា៖មនុស្សចាស់គឺបុព្វការីជនបង្កើតធនធានផ្តល់ចំណេះដឹងនិងបទពិសោធន៍ដ៏ច្រើនសំរាប់ក្មេងៗជំនាន់ក្រោយនិងមនុស្សចាស់ជាអ្នកកសាងគ្រួសារ សហគម ការអប់រំមនុស្សជំនាន់ក្រោយអោយយល់ ពីទំនៀមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍ ភូមិឃុំ ដូចជាការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ការជីកស្រះទឹក អណ្តូង ប្រឡាយទឹក ការដាំឈើ និងការផ្សះផ្សាវិវាទក្នុងគ្រួសារជាជាដើម ។
ឯកឧត្តមបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីគោលការណ៍បង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់ នៅក្នុងសាលប្រជុំមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកាឆ្នាំ២០១៧ដោយការចូលរួមពីឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំងលោកថោងចំរើនប្រធានមន្ទីរសង្គមកិច្ចខេត្តលោកលោកស្រីប្រធានអង្គភាពពាក់ព័ន្ធអាជ្ញាធរក្រុងស្រុកនិងមនុស្សចំនួន១២០នាក់។