ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមហាសន្និបាតបូកសរុបការងារលើកទី៦


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមហាសន្និបាតបូកសរុបការងារលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ភាធបើកការតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៧