ឯកឧត្ដម ប៊ិន ឈិន និងលោកជំទាវ ភឿង សកុណា អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា


នៅថ្ងៃព្រហស្បតិ៍្ត ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមបងប្អូនប្រជាពលរដ្ឋ មហាគ្រួសារខ្មែរ ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃចំនួន៥០០០អង្គ និងរីករាយជាមួយកម្មវិធីប្រគុំតន្ត្រី ការសម្តែសិល្ប:ទស្សនីយភាពពិសេសៗជាច្រើន ដោយសេចក្តីជ្រះថ្លានិងរីករាយទាំងអស់គ្នា។