រដ្ឋបាលរាជធានីភ្នំពេញ កំពុងដាក់លូបេតុងប្រអប់ទំហំ ២មគុណ២មក្នុងសាច់ផ្លូវតាំងកសាង


ក្នុងផែនការកាត់បន្ថយទឹកភ្លៀងលិចនៅតំបន់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូបេតុងប្រអប់ទំហំ ២មគុណ២មក្នុងសាច់ផ្លូវតាំងកសាង ប្រវែង ១៤៧៥ម ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីដល់ប្រឡាយស្របផ្លូវរថភ្លើង ដោយបង្ហូរទឹកទៅប្រឡាយទួលសំពៅ ក្នុងពោធិ៍សែនជ័យ។