ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រារព្វមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ.១៩៧៨.២ធ្នូ.២០១៧)


កំពង់ឆ្នាំង ៖ នាព្រឹក ថៃ្ងទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅខេត្តកំពង់ឆ្នាំង មានប្រារព្ធមិទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ.១៨៧៨.២ធ្នូ.២០១៧ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិករណសិរ្សខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ កាយរិទ្ធិ និសិត្ស បញ្ញាវ័ន សាសនិកឥស្លាម ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមចំនួន៨១០នាក់ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ថ្លែងសុន្ទរកថា ដោយបានគូសបញ្ជាក់ថា ៖ រណសិរ្ស ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដីនិងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។
រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរ
នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។

ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។
ដើម្បីជាសក្ខីភាពនៃការដឹង គុណចំពោះបុព្វការីជននិងរណសិសរ្សអភវឌ្ឍន៍ មាតុភូមិកម្ពុជាតំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញទាំងមូលបានប្តេជ្ញាថា៖លើកកំពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុងប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនបំរើប្រជាជនអោយអស់កំលាំងកាយចិត្តដើម្បីអនុវត្តអោយបានជោគជ័យនូវទិសដៅរបស់ថ្នាក់លើរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនយើង ។ រួមសាមគ្គីគ្នាដើម្បីពន្យល់ដល់យុវជនជំនាន់ក្រោយអោយយល់និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យជំនៈ៧មករា ដែលជាកំណើតទី២របស់យើងទាំងអស់គ្នា បានឃើញពន្លីថៃ្ងដូចពេលនេះ។ ប្តេជាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និង ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធចតុកោណដំណាក់កាលទី៣អោយបានជោគជ័យកត្តាសំខាន់គឺកាត់បន្ថយអោយបានភាពក្រីក្ររបស់ប្រជាជនយើង។គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់តុលាការកំពូលនិងសាលដីកាស្ថារពរសម្រេចរំលាយគណបក្សសង្គ្រោះជាតិនិងហាមសមាជិកជាន់ខ្ពស់១១៨នាក់មិនអោយធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។