ខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៧


ព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ ខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អនុប្រធានគណៈគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត យុវជន សរុបចំនួន ២,២០០ នាក់ ។ រណសិរ្ស សាមគ្គី សង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ បច្ចុប្បន្នឈ្មោះថា រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ រយៈពេល៣៩ឆ្នាំ កន្លងមកនេះ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិសម្រចបានសមិទ្ធផលធៗ និងសំខាន់ៗជាប្រត្តិសាស្រ្ត ដែលបាននាំឲ្យចាកផុតពីស្រមោលអតីតកាលដ៏សែនឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចជាតិ មានការងើបឡើងយ៉ាងឆាប់រហ័ស ។