‘ឯកឧត្តម ស្វាយ សំអ៊ាង បើកការដ្ឋានផ្លូវក្រាលគ្រួសក្រហមចំនួនពីរខ្សែ


មណ្ឌលគិរី៖ ផ្លូវក្រាលគ្រួសក្រហមចំនួនពីរខ្សែ​ ប្រវែង១២ គីឡូម៉ែត្រ ក្នុងស្រុកកោះញែក ត្រូវបានបើកការដ្ឋាននៅភូមិមេមុំ​ ឃុំរយ៉ ក្រោមអធិបតី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្ត នាព្រឹកថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៧ ដើម្បីជួយសម្រួលក្នុងការធ្វើចរាចរ និងដឹកផលិតផលកសិផលនានារបស់ប្រជាពលរដ្ឋ៕