ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា «នៅក្នុងសង្គមជាតិយើង នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាពេលថ្មីៗនេះ បានលើកឡើងថា «នៅក្នុងសង្គមជាតិយើង នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យសាសនានានា រួមទាំងវិស័យសាសនាខ្មែរឥស្លាមផង មានការរីកចម្រើនឥតឈប់ឈរ»។ ហើយសាសនាទាំងអស់ បានកើតមានប្រកបទៅដោយសុខដុមរមនីកម្ម មិនមានការខ្វែងគំនិត ការរំលោភសិទ្ធិសេរីភាពសាសនាណាមួយឡើយ គឺស្ថិតនៅក្រោមដំបូលតែមួយគត់របស់រាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងពិធីបុណ្យម៉ៅលុត នៅបរិវេណព្រះវិហារឥស្លាម ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានបងប្អូនសាសនិកខ្មែរឥស្លាមចូលរួមប្រមាណ ៣៥០នាក់។