រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូ ក្នុងសង្កាត់ចោមចៅទី២


ដើម្បីកាត់បន្ថយទឹកលិចនៅតំបន់ភូមិថ្មគោល សង្កាត់ចោមចៅទី២ នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ ១ម ប្រវែង ៥០០ម ចាប់ពីអនុវិទ្យាល័យគោកបញ្ជាន់ដល់ផ្លូវវេងស្រេង។
ដោយឡែក ក្នុងផែនការដោះស្រាយទឹកលិចតំបន់ខាងត្បូងព្រលានយន្តហោះនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់លូទំហំ ១.៥មក្នុងសាច់ផ្លូវក្នុងភូមិថ្មគោលមកភ្ជាប់ប្រឡាយបារាំងនាពេលខាងមុខ។