ឯកអគ្គរាជទូតស៊ុយអែតបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងលើវិស័យបរិស្ថាន


ថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ម៉ារៀ សាហ្គ្រិន ឯកអគ្គរាជទូតស៊ុយ អែត ប្រចាំប្រទេសកម្ពុជាដឹកនាំគណៈប្រតិភូចូលជួប និងសំដែងការគួរសមនៅទីស្តីការក្រសួងបរិស្ថាន។
ថ្លែងក្នុងឱកាសនោះ លោកស្រីអគ្គរាជទូត បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលស៊ុយអែតចំពោះការបន្តកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងជាមួយរដ្ឋាភិបាលកម្ពុជាលើវិស័យបរិស្ថាន និងការពង្រឹងបន្ថែមលើកិច្ចសហការនានាដែលបានសហការនាពេលកន្លងមក។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះជំហររបស់រដ្ឋាភិបាលក្រុងស្តុកខុម(Stockholm)លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបរិស្ថានទាំងកិច្ចការពារ ការអភិរក្ស និងការប្រែប្រួលអាកាសធាតុ៕