លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុញ្ញាឲ្យ ឯកឧត្តម វីរ៉ា រ៉ុជប៉ុជចាណារ៉ាត ចូលជួបសម្តែងការគួរសម និងសវនាការការងារ


ព្រឹកថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ ឯកឧត្តម វីរ៉ា រ៉ុជប៉ុជចាណារ៉ាត Vira Rojpojchanarat រដ្ឋមន្ត្រី ក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងសវនាការការងារ នៅទីស្តីការក្រសួង។