មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍ទឹកសមុទ្រដែលបានជោរឡើងខ្ពស់


ទឹកសមុទ្រដែលបានជោរឡើងខ្ពស់ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៧ បានហូរពីលើខ្នងទំនប់ការពារទឹកប្រៃ ប៉ូឌែរទី ២ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលទៅក្នុងស្រែរបស់កសិករ ។ ពិនិត្យឃើញស្ថានភាពនេះ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះអន្តរាគមន៍ភ្លាមៗ ដោយចាក់ដីបំពេញបន្ថែមលើខ្នងទំនប់ ។